Showing posts with label សៀវភៅ ការិយាល័យ. Show all posts
Showing posts with label សៀវភៅ ការិយាល័យ. Show all posts

វិធី​ចែករំលែក​ឯកសារ MS. Excel ​ដើម្បី​ធ្វើ​ការ​រួម​គ្នា​នៅ​លើ Network

0
​​​​​​​​​​​​​​​​​ ​            ចំពោះ​អ្នក​ធ្លាប់​ប្រើប្រាស់​កម្មវិធី MS .excel ពិត​ជា​បាន​ដឹង​ហើយ​ថា​កម្មវិធី Excel វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ធ្វើការ​គណនា​ ទិន្នន័យ​ជា​លេខ​មាន​ជា​តារាង​ ឬ​ជា​វិក្កយបត្រ​ផ្សេងៗ​ជា​ពិសេស​កិច្ចការ​ការិយាល័យ​ ព្រមទាំង​ប្រើ​ដើម្បី​ធ្វើការ​កំណត់​អ្វី​មួយ​ នៅ​លើ​សន្លឹក​កិច្ចការ​បាន​យ៉ាង​ស្រួល​ទៀត​ផង។​ហើយ​នៅ​ពេល​បច្ចុប្បន្ន​កម្មវិធី​មួយ​នេះ​ កំពុង​មាន​ការ​ពេញ​និយម​ប្រើ​យ៉ាង​ច្រើន​មិន​ថា​នៅ​ទីណា​ឬ​ប្រទេស​ណា​នោះ​ទេ។​ នៅ​ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ដ៏​ពិសេស​មួយ​ទៀត​ដែល​យើង​ខ្ញុំ​និង​បង្ហាញ​​លោកអ្នក​ដោយ​អាច​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ធ្វើការ​បាន​រួម​គ្នា​នៅ​លើ​ឯកសារ​តែមួយ​នៅ​ពេល​តែមួយ​ដោយ​មិន​បង្ក​ភាព​ស្មុគស្មាញ​និង​សាំញ៉ាំ​ឡើយ។ ​សូម​មើល​ពី​របៀប​នៃ​ការ​អនុវត្ត​ដូច​ខាង​ក្រោម​ជាមួយ file Excel 2010 ដែល​យើង​បាន​បង្កើត​ទុក។

-បើក file Excel របស់​អ្នក​ដែល​ចង​កំណត់​ឱ្យ​ប្រើប្រាស់​រួម​គ្នា​បាន​ច្រើន user នៅ​ពេល​តែ​មួយ​លើ​បណ្ដាញ Network បន្ទាប់​មក​ចុច​លើ​ពាក្យ "Review” នៅ​លើ​ម៉ឺនុយ​បារ​រួច​ចុច​ជ្រើសរើស​យក "Share Workbook”។​ប៉ុន្តែ​សម្រាប់​អ្នក​ប្រើ Ms. Excel 2003/XP/2000/97អ្នក​ត្រូវ​ចុច​លើ Tools > “Share Workbook…"។

-ចុច​លើ​ថេប "Editing”បន្ទាប់​មក​អ្នក​ត្រូវ​ជ្រើសរើស​យក​ប្រអប់ "Allow changes by more than one user at the same time. This…” រួច​ដើម្បី​បន្ត​ចុច​លើ OK។

-ក្នុង​ករណី​លោកអ្នក​ចង់​ធ្វើការ​កំណត់​ដើម្បី​ផ្លាស់​ប្ដូរ​តាម​ការ​ទាមទារ​របស់​អ្នក​បាន​ដោយ​ចុច​លើ​ថេប "Advanced “។

-ក្រោយ​ពី​លោកអ្នក​បាន​កំណត់​យក​ការ​ចង់បាន​ទៅ​លើ​តួនាទី​នីមួយ​ដែល​មាន​ស្រាប់​បន្ទាប់​មក​ចុច​លើ OK ដើម្បី​យល់ព្រម​ស្រប​តាម​ការ​កំណត់​របស់​អ្នក​រួម​អ្នក​ទទួល​បាន​សារ​មួយ​ដើម្បី​បញ្ជាក់​ប្រាប់​អ្នក។
-ជ្រើសរើស​យក OK ដើម្បី​យល់ព្រម​រក្សា​ទុក​តាម​ការ​កំណត់​របស់​អ្នក។​បន្ទាប់​ពី​បាន​កំណត់​ដូច​ការ​ណែនាំ​ខាង​លើ​រួច​មក​អ្នក​អាច​យក file នេះ​ទៅ​ដាក់​ដើម្បី​ប្រើប្រាស់​រួម​គ្នា​នៅ​លើ​បណ្ដាញ  Network  បាន​យ៉ាង​ពេញលេញ​ដោយ​មិន​ទាមទារ​ឱ្យ​មាន​ការ​រង់ចាំ​ឬ​សារ​បង្ហាញ​អ្នក​ថា Read only ដូច​មុន​ទៀត​ឡើង​ព្រមទាំង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ក្នុង​ការ​ធ្វើការ​កែប្រែ​ទៅ​តាម user នីមួយ​នៅ​លើ​សន្លឹក​កិច្ចការ​នីមួយៗ។

របៀប​បិទ​នូវ​មុខងារ​គណនា​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង Excel 2013

0
            នៅ​ក្នុង Excel គឺ​វា​ធ្វើ​ការ​គណនា​នូវ​ទម្រង់​ទាំងអស់​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ដែល​យើង​ផ្លាស់ប្ដូរ​នូវ​ទម្រង់, ឬ​ក៏ Cell ណា​មួយ​ដែល​ទាក់ទង​ទៅ​នឹង​ទម្រង់​របស់​យើង។ ចុះ​បើ​យើង​មិន​ចង់​ឲ្យ​វា​គណនា​ដោយ​ស្វ័យប្រវត្តិ តើ​យើង​គួរ​ធ្វើ​ដូចម្ដេច? ដូចនេះ​ iKhmerBMC នឹង​លើក​យក​នូវ​វិធី​នោះ​មក​បង្ហាញ​ជូន,សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖

មុនដំបូង យើង​ត្រូវ​ចូល​ទៅ​ក្នុង​កម្មវិធី Excel រួច​ចុច​លើ File ក្នុង Tab Menu
បន្ទាប់មក ចុច​លើ Option ដែល​នៅ​ខាងឆ្វេង​នៃ Menu
ពេលនោះ ផ្ទាំង Excel Options នឹង​លោត​ចេញ​មក, យើង​ត្រូវ​ចុច​លើ​ពាក្យ Formulas ដែល​នៅ​ខាង​ឆ្វេង​ដៃ ដូច​រូប៖
ខាងក្រោម​នេះ​គឺ​ជា​អត្ថន័យ​នៃ Feature នីមួយៗ​ដែល​មាន​នៅ​ក្នុង​ផ្នែក Calculation option :
  • Automatic : គឺ​ឲ្យ​វា​គណនា​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ផ្លាស់ប្ដូរ​តម្លៃ, ទម្រង់​ណា​មួយ​នៅ​ក្នុង ទម្រង់​នោះ
  • Automatic Except for Data Tables : គឺ​វា​គណនា​ដោយ​ស្វ័យប្រវត្តិ​ដូច​ទៅ​នឹង Automatic ដែរ ប៉ុន្តែ​ចំពោះData Table ដែល​បង្កើត​ឡើង​ដោយ Data Table Feature គឺ​វា​មិន​គណនា​ឡើយ
  • Manual : គឺ​វា​មិន​គណនា​ស្វ័យប្រវត្តិ​ឡើយ, គឺ​វា​គណនា​តែ​នៅ​ពេល​ណា​ដែល​យើង​ចុច F9 តែ​ប៉ុណ្ណោះ
  • Recalculate Workbook before Saving : វា​នឹង​គណនា​បន្ទាប់​ពី​យើង Save វា

ដូចនេះ នៅ​ក្នុង​ផ្នែក Calculation option, យើង​ត្រូវ​ជ្រើសរើស​យើង Manual ដើម្បី​ការពារ​កុំ​ឲ្យ​ទម្រង់ របស់​យើង​មិន​គណនា​ដោយ​ស្វ័យប្រវត្តិ រាល់ពេល​ដែល​យើង​ធ្វើ​ការ​ផ្លាស់ប្ដូរ​តម្លៃ, ទម្រង់​ណា​មួយ​នៅ​ក្នុង ទម្រង់​នោះ
យើង​ក៏​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ​តាម​វិធី​មួយ​ទៀត គឺ​ចូល​ទៅ​ក្នុង Tab Formula រួច​ចុច​លើ Calculation Optionដូច​រូប៖

មេរៀន Excel-អនុគមន៍ Financial

0


មេរៀន Excel-អនុគមន៍ Lookup & Reference

0


អនុគមន៍ VLookupអនុគមន៍ VLOOKUP (Vertical lookup) រកមើលតម្លៃមួយក្នុងជួរឈរខាងឆ្វេងដៃនៃតារាង រួចហើយត្រឡប់ទៅតម្លៃមួយក្នុងជួរដេកដូចគ្នាពី ជួរឈរផ្សេងទៀត។
a

អនុគមន៍ HLookup
មធ្យោបាយប្រហាក់ប្រហែល ដែលប្រើ អនុគមន៍ HLOOKUP (Horizontal lookup)
a

អនុគមន៍ Match
អនុគមន៍ MATCH ត្រឡប់ទៅទីតាំងនៃ item មួយ (Yellow) ផ្តល់ក្នុង range
a

អនុគមន៍ Index
អនុគមន៍ INDEX ត្រឡប់តម្លៃ នៃការបែងចែក ជួរដេក row (3) និងជួរឈរ column (2) index ផ្តល់អោយក្នុង range។
a

អនុគមន៍ Choose
អនុគមន៍ CHOOSE តម្លៃត្រឡប់ពី បញ្ជីនៃតម្លៃ មូលដ្ឋាន index number (4)
a

មេរៀន Excel-អនុគមន៍ Text

0





ចូលរួមជាមួយ Join Strings
យើងប្រើប្រមាណវិធី join strings
a

ចំណាំ: ដើម្បីបញ្ចូល space ត្រូវប្រើសញ្ញា ” ”
អនុគមន៍ Left
ដើម្បីទាញយក អក្សរឆ្វេងចេញពី string មួយប្រើអនុគមន៍ LEFT
a

អនុគមន៍ Right
ដើម្បីទាញយក អក្សរស្តាំចេញពី string មួយប្រើអនុគមន៍ RIGHT
a

អនុគមន៍ Len
ដើម្បីវាស់ប្រវែងនៃ string​ មួយប្រើអនុគមន៍ LEN
a

អនុគមន៍ Find
ដើម្បីរកទីតាំងនៃ string រងនៅក្នុង string មួយប្រើអនុគមន៍ FIND។
a

ចំណាំ: string “am” បានរកឃើញបី ទីតាំង
អនុគមន៍ Mid
ដើម្បីដើម្បីទាញយក string រងចាប់ផ្តើមក្នុងពាក់កណ្តាលនៃ string មួយប្រើអនុគមន៍ MID
a

ចំណាំ: បានចាប់ផ្តើមត្រង់ 9 ទីតាំង ជាមួយប្រវែង 4
អនុគមន៍ Substitute
ដើម្បីប្តូរអត្ថបទដែលមានស្រេចរួច ជាមួយអត្ថបទថ្មី ប្រើអនុគមន៍ SUBSTITUTE
a

មេរៀន Excel-អនុគមន៍ Date & Time

0



បញ្ចូលកាលបរិច្ឆេទក្នុង Excel ដោយប្រើសញ្ញា “/” ឬ “-” ដើម្បីបញ្ចូលម៉ោង ប្រើសញ្ញា “:”
a

ចំណាំ:  នៅសហរដ្ឋអាមេរិក ប្រើទម្រង់កាលបរិច្ឆេទ ខែមុន បន្ទាប់មកថ្ងៃ។ ឆ្នាំ Year ខែ Month ថ្ងៃ Day នៃកាលបរិច្ឆេទមួយ ដើម្បីទទួលបានឆ្នាំនៃកាលបរិច្ឆេទ ប្រើអនុគមន៍ YEAR function។
a

ចំណាំ:  ប្រើអនុគមន៍ MONTH និង DAY ដើម្បីទទួលខែ និងថ្ងៃនៃកាលបរិច្ឆេទមួយ។
បន្ថែមបរិច្ឆេទ Date Add
ដើម្បីបន្ថែមលេខ នៃចំនួនថ្ងៃ ទៅកាលបរិច្ឆេទមួយ ប្រើរូបមន្តងាយខាក្រោម:
a

ដើម្បីបន្ថែមលេខ នៃចំនួនឆ្នាំ ខែ ឬថ្ងៃ ទៅកាលបរិច្ឆេទមួយ ប្រើរូបមន្តងាយខាក្រោម:
a

ចំណាំ: អនុគមន៍ DATE អនុញ្ញាតអោយមានបីអាគុយម៉ង់: ឆ្នាំ ខែ និងថ្ងៃ
អនុគមន៍ Date & Time កំពុងប្រើ
ដើម្បីទទួល កាលបរិច្ឆេទ និងម៉ោងកំពុងប្រើ យើងជ្រើសរើសប្រើអនុគមន៍ NOW (ហើយអនុវត្តទម្រង់កាលបរិច្ឆេទត្រឹមត្រូវ)។
a

ម៉ោង នាទី និងវិនាទី
ដើម្បីត្រឡប់ទៅម៉ោង ប្រើអនុគមន៍ HOUR
a

មេរៀន Excel-អនុគមន៍ Cell References

0



a
Cell references ក្នុង Excel គឺមានសារ:សំខាន់ ក្នុងមេរៀននេះគឺពន្យល់ភាពខុសគ្នារវាង ទំនាក់ទំនង relative តម្លៃដាច់ខាត់ absolute និង reference លាយគ្នា។
Relative Reference  ដោយប្រើ default កម្មវិធី Excel ប្រើ relative reference។ មើលរូបមន្ត cell D2 ខាងក្រោម Cell D2 references (ចំណុចទៅ) cell B2 និង cell C2 ទាំងពីរជា references និង relative។
a
1. ជ្រើសរើស cell D2 ចុចជ្រុងខាងស្តាំដៃនៃ cell D2 អួសទាញទៅ cell D5។

a
Cell D3 references cell B3 និង cell C3។ Cell D4 references cell B4 និង cell C4។​ Cell D5 references cell B5 និង cell C5 ក្នុងពាក្សផ្សេងទៀត cell references និមួយគឺនៅជាប់គ្នា នៅខាងឆ្វេងដៃ។
Absolute Reference  មើលរូបមន្ត cell E3 ខាងក្រោម
1.ដើម្បីបង្កើត absolute reference  ទៅ cell H3 កន្លែងនិម្មនិតសញ្ញា​ $ ខាងមុននៃជួរឈរ ហើយលេខ ជួរដេកនៃ cell H3 ($H$3) ក្នុងរូបមន្តនៃ cell E3។

a
2.ឥឡូវនេះយើងអាចទាញពីរូបមន្តនេះ បានយ៉ាងលឿន ទៅ cell ផ្សេងទៀត

a
តាម cell H3 មិនប្រែប្រួល (កាលណាយើងទាញ ចុះក្រោមរួចហើយទាញកាត់)
Mixed Reference
ជួនពេលខ្លះយើងត្រូវការ បញ្ចូលទំនាក់ទំនងនិង តម្លៃដាច់ខាត absolute reference
1. មើលរូបមន្តក្នុង cell F2 ខាងក្រោម
2. យើងចង់បានចម្លងរូបមន្តនេះទៅ cell ផ្សេងទៀតបានយ៉ាងលឿន ដោយទាញ cell F2 កាត់ cell ម្តងមួយ រួចហើយមើលរូបមន្តក្នុង cell G2។

a
លទ្ធផលចេញ

a
3.ឥឡូវនេះយើងអាចទាញបានលឿនពីរូបមន្តនេះទៅ cell ផ្សេងទៀត

a

មេរៀន Excel-អនុគមន៍ ឡូស៊ីច

0


អនុគមន៍ ឡូស៊ីច Logical Function
អនុគមន៍ If
អនុគមន៍ IF function ឆែកពីលក្ខខ័ណ្ឌ ត្រូវបានជួបរួចហើយត្រឡប់ទៅតម្លៃមួយ ប្រសិនបើពិត TRUE ហើយតម្លៃផ្សេងទៀតមិនពិត FALSE។
1.  ជ្រើសរើស cell C2 រួចហើយបញ្ចូលអនុគមន៍ខាងក្រោម
aអនុគមន៍ IF ត្រឡប់ Correct ពីព្រោះតម្លៃនៅក្នុង cell A1 គឺខ្ពស់ជាង 10។
អនុគមន៍ And Functionអនុគមន៍ AND ត្រឡប់ពិត TRUE ប្រសិនបើក្នុងករណីទាំងអស់គឺពិត ហើយត្រឡប់ទៅមិនពតិ FALSE ប្រសិនបើក្នុងករណីមិនពិត false។
1. ជ្រើសរើស cell D2 រួចហើយបញ្ចូលរូបមន្តខាងក្រោម
aអនុគមន៍ AND ត្រឡប់មិនពិត FALSE ពីព្រោះតម្លៃក្នុង cell B2 គឺមិនខ្ពស់ជាង 5 ដូចលទ្ធផល បង្ហាញអនុគមន៍ IF ត្រឡប់ Incorrect។
អនុគមន៍ Or Function   អនុគមន៍ OR ត្រឡប់ពិត TRUE ប្រសិនបើករណីទាំងអស់គឺ TRUE ហើយទៅជាមិនពិត FALSE ប្រសិនករណីគឺមិនពិត false។
1. ជ្រើសរើស cell E2 រួចហើយបញ្ចូលរូបមន្តខាងក្រោម
aអនុគមន៍ OR ទៅជាពិត TRUE ពីព្រោះតម្លៃនៅក្នុង cell A1 ធំជាង 10 លទ្ធផលអនុគមន៍ IF ត្រឡប់ជា Correct។
ចំណាំទូទៅ:  អនុគមន៍ AND និង OR អាចឆែកបានតែ 255 លក្ខខ័

មេរៀន Excel-អនុគមន៍ Functions

0



អនុគមន៍ Count និង Sum
ក្នុងមេរៀននេះបង្ហាញពីរបៀបប្រើអនុគមន៍ COUNT, COUNTIF, COUNTIFS, SUM, SUMIF, SUMIFS និង SUMPRODUCT ។
អនុគមន៍ Countដើម្បីរាប់ range នៃ cell ក្នុង Excel ប្រើអនុគន៍ COUNT
a
អនុគមន៍ Countifដើម្បីរាប់ cell មូលដ្ឋានលើ criteria មួយប្រើអនុគមន៍ COUNTIF
a
អនុគមន៍ Countifs
ដើម្បីរាប់ cell មូលដ្ឋានលើ criteria ច្រើនប្រើអនុគមន៍ COUNTIFS
a
អនុគមន៍ Sum
ដើម្បីបូកសរុប range នៃ cell ច្រើនប្រើអនុគមន៍ SUM
a
អនុគមន៍ Sumif   ដើម្បីសរុប cell ច្រើនមូលដ្ឋានលើ criteria មួយប្រើអនុគមន៍ SUMIF (អគុយម៉ង់ចុងក្រោយគឺជាផលបូកនៃ range)។
a
អនុគមន៍ Sumifs  ដើម្យីសរុប cell ច្រើនដែលមាន criteria ច្រើនប្រើអនុគមន៍ SUMIFS (អគុយម៉ង់ទីមួយ គឺជាផលបូកសរុប range)។
a
អនុគមន៍ Sumproduct  ដើម្បីគណនា ផលបូកសរុបនៃផលិតផល លេខត្រូវគ្នាក្នុង range មួយឬច្រើនប្រើអនុគមន៍ SUMPRODUCT ។
a
ចំណាំ: អនុគមន៍ SUMPRODUCT សម្រាប់បង្ហាញការគណនា: (2 * 1000) + (4 * 250) + (4 * 100) + (2 * 50) = 3500